សេដ្ឋកិច្ច

សេដ្ឋកិច្ច

Friday, March 15, 2013

វិធី ៨ យ៉ាងដើម្បីមើលឃើញខ្មោច

Sunday, July 1, 2012

 Saturday, December 3, 2011

វិធី ៨ យ៉ាងដើម្បីមើលឃើញខ្មោច


តាមពិតទៅមិនមែនខ្ញុំជាគ្រូចាប់ខ្មោចអីនោះទេ តែខ្ញុំបានអានអត្ថបទរបស់អ្នកភូមិជាមួយគ្នា អ្នកនិពន្ធវ័យក្មេង ឃើញថាចាប់អារម្មណ៍ ណាស់អារឿងខ្មោចហ្នឹង ចឹងក៏សំរេចចំលងទាំងស្រុងពីម្ចាស់ដើមដើម្បីផ្សព្វផ្សាយបន្ត (សង្ឃឹមថាម្ចាស់អត្ថបទមិនប្រកាន់ និងប្តឹងផ្តល់ពីករណីមិនគោរពច្បាប់កម្មសិទ្ធិបញ្ញានោះទេ) ខាងក្រោមជាការរៀបរាប់យ៉ាងក្បោះក្បាយពីរបៀបមើលឃើញខ្មោច៖
គ្រប់វិធីទាំងអស់​​ត្រូវ​ធ្វើ​នៅ​ចន្លោះ​​ពី​ម៉ោង ​​១០ ​ទៅ​​ម៉ោង​ ១២ ពាក់​កណ្តាល​អធ្រាត្រ​ និង​មិន​ត្រូវ​ឲ្យ​ហួស​​ពី​ពាក់​កណ្តាល​អធ្រាត្រ​ទេ​​ ព្រោះ​ចាត់​ទុក​ថាឆ្លង​ចូល​ថ្ងៃ​ថ្មី​​ហើយ​។ គ្រប់​វិធី​ហាម​ប្រើ​ព្រះ​ លើក​លែង​តែ​វិធី​ទី​៨​។ ថ្ងៃ​ដែល​ធ្វើ​ ហើយ​មាន​ឱកាស​​មើល​ឃើញ​ច្រើន​បំផុត​គឺ​ ថ្ងៃ​ពុធ​ និង​ថ្ងៃ​អាទិត្យ​។ មនុស្ស​ដែល​មាន​ឱកាស​បាន​​ឃើញ​​ងាយ​​បំផុត​គឺ​ អ្នក​ដែល​កើត​ថ្ងៃ ​ពុធ​ សុក្រ​ និង​ថ្ងៃ​អាទិត្យ​។ គ្រប់​វិធី​អាច​ឲ្យ​អ្នក​ផ្សេង​នៅ​ជា​មួយ​​ក៏​បាន លើក​លែង​វិធី​ដែល​បញ្ជាក់​ថា ត្រូវ​ធ្វើ​ម្នាក់​ឯង​។ គ្រប់​វិធី​ត្រូវ​បិទ​ភ្នែក​ បើ​​ប្តូរ​​ចិត្ត​​លែង​ចង់​ឃើញ​ ឲ្យ​យក​វត្ថុ​គ្រប់​យ៉ាង​ចេញ​ឲ្យ​អស់​​ ​ហើយ​​សឹម​បើក​ភ្នែក​។
  • វិធីទី១៖ ឈ្ងោក​​មើលតាមចន្លោះជើងទាំងពីរ
១. រើស​​ស្លឹក​ឈើ​ដែល​ជ្រុះ​ពី​ដើម​មួយ​ណា​ក៏​បាន​​ តែ​ត្រូវ​ប្រាកដ​ថា​ ជា​ស្លឹក​​របស់​ដើម​នោះ​ពិត​មែន​ និង​ជ្រុះ​មិន​ឆ្ងាយ​ពី​ដើមពេក​​ បើ​នៅ​ជិត​ឫស​កាន់​តែ​ល្អ​។
២. ឈរ​នៅ​កន្លែង​​ស្រឡះ​​ដែល​អាច​មើល​ឃើញ​ព្រះ​ចន្ទ​។​​ ​បែរ​មុខ​ទៅ​កាន់​ទិសខាង​កើត​​ ដើម្បី​ពេល​​​ឈ្ងោក​មុខចុះ​​ បាន​​បែរ​មុខ​ទៅ​​ទិស​ខាង​លិច​​។
៣. យក​ស្លឹក​ឈើ​ដែល​រើស​មក​នោះ ​ទុក​នៅ​​ក្នុង​​បាត​ដៃ​។ ចង់​ធ្វើ​ដៃ​បែប​ណា​ក៏​បាន តែ​ហាម​សំពះ​​ដាច់​ខាត​។
៤. បង្វិល​ខ្លួន​តាម​ទិស​ទ្រនិច​នាឡិកា​(បង្វិល​ទៅខាង​ឆ្វេង)យឺតៗ។ នៅ​ពេល​មក​ដល់​ចំណុច​ដើម​(ទិស​ខាង​​កើត​ដែល​បែរ​មុខ​​តាំង​ពី​ដំបូង​) ឲ្យ​ទន្ទេញ​ថា «​ពុទ្ធោធាយៈ» ចំនួន​បី​ចប់​ និង​ធ្វើ​ដដែល​ៗ​ចំនួន​​បី​ដង​។
៥. បិទ​ភ្នែក​នឹក​ទៅដល់​ស្លឹក​ឈើ​​នៅ​ក្នុងដៃ​ និង​ដើម​ឈើ​ម្ចាស់​ស្លឹក​ ហើយ​ឲ្យ​គិត​ថា​ ស្លឹក​ឈើ​នៅ​ក្នុង​ដៃ​ គឺ​ជា​ថាម​ពល​ម្យ៉ាង​ដែល​​អាច​​ហៅ​វិញ្ញាណ​មក​បាន​ ហើយ​ឲ្យ​​គិត​ទៀត​​ថា ស្លឹក​ឈើ​នេះ​បាន​ងាប់​ទៅ​ហើយ​ ទើប​ដាច់​ចេញ​ពី​ដើម​ ហេតុ​ដូច្នេះ​យើង​អាចទាក់​ទងនឹងវិញ្ញាណ​បាន​ ដូច​ដែល​​ទាក់​ទង​នឹងស្លឹក​ឈើ​​ងាប់​​​​​មួយ​នេះ​​ដែរ​។
៦. ឈ្ងោក​មុខ​ចុះ​យឺតៗ ​(ចន្លោះ​ពេល​នេះ​ហាម​បើក​ភ្នែក​ដាច់​ខាត)។ នៅពេល​ឈ្ងោក​រួច​​ និង​ត្រៀម​​ខ្លួន​​គ្រប់​​លក្ខណៈ​ហើយ​ ចូរ​តាំង​ស្មារតី​ឲ្យ​ល្អ​ រួច​បើក​ភ្នែក​។
៧. ខ្មោច​នឹង​ចេញ​មក​ឲ្យ​ឃើញ​។
«បើ​ឃើញ​អ្វី​ក៏​ដោយ​​ សូម​កុំ​រត់​ឲ្យ​សោះ ទោះ​​នៅ​ឆ្ងាយ​ ឬ​នៅ​ជិតកៀក​​​នឹងមុខ​​ក៏​ដោយ​ ​គឺ​ត្រូវ​ធ្វើ​តាម​​ការ​ណែ​នាំ​នេះ​សិន​៖»
១. ងើប​មុខ​ឡើង រួច​បោះ​ស្លឹក​ឈើ​ចោល​ទៅ​ដី​។
២. បង្វិល​ខ្លួន​បញ្ច្រាស​ទិស​ទ្រនិច​នាឡិកា​ (គឺ​បង្វិល​​ត្រលប់​ទៅទិស​​ខាង​ស្តាំ​វិញ​​) ៣​ជុំ​ ដោយ​មិន​បាច់​​​សូត្រ​អ្វីទាំង​អស់​​។
៣.​នៅ​ពេល​ត្រលប់​ទៅ​ដល់​ផ្ទះ​ ត្រូវ​លុប​មុខ​៣​ដង​ មុនលុប​​ត្រូវ​​ទន្ទេញ​ថា «​ពុទ្ធោ» ហើយ​ផ្លុំ​ខ្យល់​ចូល​ទឹក​​ ទើប​លុប​មុខ​តាម​ក្រោយ​​(ធ្វើ​បែប​នេះ​បី​ដង​)។
  • វិធីទី២៖ កាត់ក្រចកពេលយប់
សូម​បញ្ជាក់​ថា វិធី​នេះ​​ត្រូវ​ធ្វើ​ចន្លោះ​ពី​ម៉ោង​១០​ ដល់​​​ម៉ោង១២​យប់​​ ព្រោះ​មិន​ចង់​ឲ្យ​​យឺត​យ៉ាវ ឬ​ចូល​​ដល់​ថ្ងៃ​ថ្មី​។
១. កាត់​តែ​ក្រចក​ដៃ​ប៉ុណ្ណោះ ​ដោយ​​ចាប់​ផ្តើម​ពី​ដៃ​ខាង​​ស្តាំ​មក​មុន ហើយ​ផ្តើមកាត់​​ពី​​កូន​ដៃ​, មេដៃ​,​ ដៃ​នាង​, ចង្អុលដៃ​ និង​ ​ម្រាម​កណ្តាល​​ (គឺ​កាត់​ពី​ក្រៅ​ចូល​ក្នុង​រឿយ​ៗ​) ហើយ​ធ្វើ​បែប​នេះ​ដូច​គ្នា​នឹងដៃ​ខាង​ឆ្វេង​ដែរ​។
«ក្រចក​ដែល​កាត់​ហាម​ឲ្យ​ដាច់​ ឬ​បាក់​ឲ្យ​សោះ ត្រូវ​រក្សា​រាង​កោង​តាម​ទម្រង់​​ក្រចក​ បើ​មិន​ដូច្នោះ​​នឹង​មិន​បានផល​ទេ។»
២.​ យក​កម្ទេច​​ក្រចក​ដែល​កាត់​​ហើយ​ ខ្ចប់​ក្នុង​កំណាត់​អ្វី​ក៏​បាន​ តែ​ត្រូវ​ជា​ពណ៌​ខ្មៅ​ និង​​ធ្លាប់​ប្រើ​ពី​មុន​មក​​(មិន​មែន​កំណាត់​ថ្មី)។
៣. យក​ក្រចក​​ដែល​ខ្ចប់​ហើយ​ ទៅ​ទុក​នៅ​ទិស​ខាងលិច​​នៃ​កន្លែង​ស្នាក់​នៅ​។
៤. នៅ​ពេល​ចូល​ដេក​មិន​យូរ​​ប៉ុន្មាន​ នឹង​មាន​គេ​​មក​កាត់​ក្រចក​​នៅ​ខាង​ចុង​ជើង ​ដែល​អ្នក​ដេក​ដោយ​​ឮ​សំឡេង ​កឹក! កឹក!… គឺ​ជា​សំឡេង​ដែល​គេកាត់​ក្រចក​យក​មក​សង​អ្នក​វិញ​។
៥​. បើ​ចង់​ឃើញ​ត្រូវ​បើក​ភ្នែក​ឡើង​ តែ​ហាម​ស្រែក​ឆោឡោ​​ឲ្យ​សោះ ព្រោះ​គេ​នឹង​ចាក​ចេញ​ទៅ​វិញ​ ហើយ​​អ្នក​ច្បាស់​ជាស៊យ​ធំ​មិន​ខាន (ព្រោះ​គេ​មក​ល្អ​ ដោយ​គិត​ថា ​យើង​យក​ក្រចក​ទៅដូរ ឬ​ទៅលេងជា​មួយ​​គេ​ ទើប​គេ​យក​របស់​គេ​​មក​ដូរ​វិញ​)។
៦​. នៅពេល​អ្នក​ភ្ញាក់​ក្នុង​ពេល​ព្រឹក​ សូម​ទៅកន្លែង​ដែល​អ្នក​យក​ក្រចក​​ទុក​ ហើយ​លា​កំណាត់​ចេញ​ នោះ​នឹងឃើញ​ក្រចក​របស់​អ្នក​ដទៃ​ ​ដែល​មិន​មែន​ជា​​របស់​អ្នក។
៧. សូម​និយាយ​ខ្សឹប​​ៗ​ថា «​អរគុណ» ហើយ​យក​ទៅ​កប់​ចោល​នៅ​កន្លែង​ណា​ក៏​បាន​ មិនចាំ​​បាច់​តែ​នៅ​កន្លែង​ស្នាក់​នៅ​​ទេ (តែ​ហាម​បោះ​ចោល ឬ​ដុត​ជាដាច់​ខាត)។
  • វិធីទី៣៖ បែរខ្នងដាក់កញ្ចក់ហើយលេបទឹកមាត់
វិធី​នេះ​ត្រូវធ្វើ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​និង​​ធ្វើ​ឲ្យ​បាន​មុន​ពាក់​ កណ្តាល​អធ្រាត្រ​​៦​នាទី ដោយ​ប្រើ​នាឡិកា​​​ដែល​ខ្លួន​ឯង​ប្រើ​​ជាឧបករណ៍​វាស់​ ហើយ​អាច​ជ្រើស​រើស​ធ្វើ​នៅ​ក្នុង​​ផ្ទះ​ណា​មួយក៏​បាន​។
១. ឈរ​បែរ​ខ្នង​ដាក់​កញ្ចក់​(លើក​នេះ​ទិស​ណា​ក៏​បាន​) នៅ​ម៉ោង​១១ និង​ ៥៤​នាទី​យប់។
២. លេប​ទឹក​មាត់​ម្តង​រៀង​រាល់​មួយ​នាទី។
៣. លុះ​​គ្រប់​៦​នាទី បាន​ន័យ​ថា អ្នក​បាន​លេប​ទឹក​មាត់​ ៦​ដង​ ហើយ​ និង​ដល់​ពេល​ពាក់​កណ្តាល​អធ្រាត្រ​ល្មម​។
៤. បិទ​ភ្នែក​ ហើយ​ងាក​ទៅ​រក​កញ្ចក់​(ងាក​ទៅខាង​ឆ្វេង​ ឬ​ខាង​ស្តាំ​ក៏​បាន​ តែ​ត្រូវ​យឺតៗ​) ហើយ​លេប​ទឹក​មាត់​ម្តង​ទៀត​ គម្រប់​៧​ដង​ ហើយ​បើក​ភ្នែក នោះ​ខ្មោច​នឹង​ចេញ​មក​ឲ្យ​ឃើញ​។
៥. បើ​ចង់​បញ្ឈប់​ពិធី​ សូម​​បិទ​ភ្នែក ហើយ​លេប​ទឹក​មាត់​ម្តង​ទៀត​ ជា​ការ​បញ្ចប់​ពិធី។
  • វិធីទី៤៖ ផ្ទាត់គ្រាប់ក្បាច់គិតលេខពេលកណ្តាលអធ្រាត្រ
​គ្រាប់​ក្បាច់​គិត​លេខ​ដែល​ប្រើ ​គឺ​ប្រើ​តែ​​គ្រាប់​ដែល​នៅ​ក្នុងសង្កាត់​ ដែល​វែង​បំផុត​​ប៉ុណ្ណោះ​។ ត្រូវ​នៅ​ម្នាក់​ឯង​ ព្រោះ​​ត្រូវ​ប្រើ​សមាធិ​ខ្ពស់​ក្នុងការ​ផ្ទាត់​។
១. ដាក់​ឲ្យ​គ្រាប់​ក្បាច់​​​ទាំង​អស់​នៅ​​គ្រប់​ចុង​សង្កាត់​​ដែល​​បែរ​មក​រក​យើង​។
២. ​ផ្ទាត់​គ្រាប់​ក្បាច់​​ឡើង​​លើ ដោយ​ឲ្យ​គ្រាប់​ក្បាច់​ចេញ​ពី​ខ្លួន​យើង​ម្តង​មួយៗ ​(ត្រូវ​ប្រើ​សមាធិ​ខ្លាំង​ណាស់) ដោយ​ដេញ​តាំង​ពី​សង្កាត់​ដំបូង​ រហូត​ដល់​សង្កាត់​ចុង​ក្រោយ​។
៣. តាំង​សមាធិ​ឲ្យ​បាន​ល្អ​ ហើយ​ចាប់​​បញ្ឈរ​​​ស្នូក​ក្បាច់ ឲ្យ​គ្រាប់​ក្បាច់​​ទាំង​អស់​រត់​​ចុះ​មក​កន្លែង​ដើម​វិញ​។
៤. មើល​តាម​ចន្លោះ​ប្រហោង​ក្បាច់ ​​ក្នុង​សង្កាត់​ណា​មួយ​ក៏​បាន​ ពេល​នោះ​ខ្មោច​នឹង​ចេញ​មកឲ្យ​ឃើញ​។
៥. ក្រោយ​ពី​ធ្វើ​រួចរាល់​អស់​ហើយ​ ត្រូវ​គ្រវែង​ក្បាច់​គិត​លេខ​នោះ​ចោល​ភ្លាម​ៗ ហើយ​ហាម​យក​មក​ប្រើ​ទៀត​ដាច់​ខាត។
  • វិធីទី៥៖ យកមុងឃ្លុំក្បាលពេលកណ្តាលអធ្រាត្រ
១. យក​មុង​មក​គ្រប​ក្បាល​ ដោយ​បិទ​ភ្នែក​តាំង​ពី​មុន​ឃ្លុំ​។
២. ទន្ទេញ​ពាក្យ​ «​មៈ-អៈ-អុ» ៧​ចប់​ (កុំ​ភ្លេច​បិទ​ភ្នែក)។
៣. បើក​ភ្នែក ពេល​នោះ ខ្មោច​នឹង​ចេញ​មក​ឲ្យ​ឃើញ​។
  • វិធី​ទី​៦៖ ពាក់​អាវបញ្ច្រាស​ ហើយ​ដេក​​សំយ៉ុង​ក្បាល​
ត្រូវធ្វើ​ម្នាក់​ឯង​។
១. ពាក់​អាវ​​បញ្ច្រាស​ ដោយយក​ខាង​ក្រោយ​មក​ធ្វើ​ខាង​មុខ ​(បើ​អាវ​មាន​ឡេវ គឺ​ដាក់​ឡេវ​នៅ​​ខាង​ក្រោយ​)។
២. ដេក​លើ​គ្រែ​ដែល​ខ្ពស់​ជាង​​ដី​ ហើយ​សំយ៉ុង​ក្បាលចុះ​មើល​ (ដូច​ងើយ​មុខ)។
៣. បន្ទាប់​ពី​នោះ​ខ្មោច​នឹង​ចេញមក​ឲ្យ​ឃើញ​។
  • វិធីទី៧៖ ងើយមុខមើលត្រង់ជណ្តើរ
ត្រូវ​ធ្វើ​ម្នាក់​ឯង​។
១. អង្គុយ​លើ​ជណ្តើរ​ត្រង់​កាំ​លើ​គេ​ ហើយ​ចុះ​មក​ម្តង​មួយ​កាំ​ៗ​ទាំង​កំពុង​អង្គុយ​ (គឺ​ប្រើ​គូទ​ចុះ​ជណ្តើរ)។
២. នៅពេល​ដល់​កាំ​ចុង​ក្រោយ​ ឲ្យ​អង្គុយ​នៅ​កាំ​ក្រោម​នោះ​ដដែល​ រួច​​ងើយ​មុខ​សម្លឹង​ទៅ​មើល​​កាំ​ដែល​នៅ​ខាង​លើ​បំផុត​។
៣. ពេល​នោះ​ខ្មោច​នឹង​ចេញ​មក​ឲ្យ​ឃើញ​។
  • វិធី​ទី​៨៖ ពាក់​​ខ្សែ​ក​ព្រះ​ត្រលប់​ក្រោយ​
ត្រូវធ្វើ​ម្នាក់​ឯង​។
១. ពាក់​ខ្សែ​ក​ដោយ​ព្យួរ​បន្តោង​ព្រះ​ទៅ​ក្រោយ​ (ដាក់​ព្រះ​​ឲ្យ​ដូច​ពេល​ពាក់​ខាង​មុខ)។
២. លា​ដៃ​ឆ្វេង​ទៅម្ខាង​ ​ហើយ​ធ្វើ​​មុំ​​ដោយ​ដាក់​​កណ្តាប់​ដៃ​​បុក​ទៅ​លើ​ដី​ និង​​ឲ្យ​កែងដៃ​​បញ្ឈរ​​ឡើង​លើ​។
៣. ឆ្លុះ​មើល​តាម​ចន្លោះ​ប្រហោង​ដៃ​ នោះ​នឹងឃើញ​ខ្មោច​មិន​ខាន​៕
«បើបងប្អូនណាចង់ឃើញខ្មោចមែន អាចសាកល្បងតាមវិធីមួយណាក៏បាន តែខ្ញុំក៏មិនទាន់បានសាកល្បងដែរព្រោះមិនទាន់ប្រាកដខ្លួនឯង»

No comments:

Post a Comment